Tel: 011 702 123 / 023 88 2006

Email Us Facebook Youtube

ប្រភេទថែរក្សាយានយន្តផ្នែកខាងក្នុង

ស្រៃ្ពយ៍ជូតតាបឡូរថយន្ត

ជារូបមន្តសារធាតុគីមីពិសេស ដែលការពារ មិនអោយហើរពណ៌ ប្រេះស្រាំ ដោយកាត់ បន្ថយរស្មី UV និងកំដៅ។ វាងាយស្រួលប្រើ សម្រាប់ផ្ទៃដែលជាគ្រឿង ប្លាស្ទិក កៅស៊ូ ជ័រ និងស្បែក។

ហ្វូមបាញ់សំអាតពូក និងផ្នែក ខាងក្នុងរថយន្ត (500ml)

ជាហ្វូមបាញ់សំអាតដែលមាន មុខងារច្រើន ក្នុងការសំអាតអោយ មាន ប្រសិទ្ធិភាពខ្ពស់ ទៅលើ ពូកស្បែក ពូកកាមីញី ប្លាស្ទីក កំរាលព្រំ ឥដ្ឋការ៉ូ និង កៅស៊ូ
ប្រភេទថែរក្សាយានយន្ត ផ្នែកខាងក្រៅ

ថ្នាំបាញ់សំអាតកង់រថយន្ត (500ml)

ជាប្រភេទថ្នាំម្យ៉ាងដែលផលិតតាម រូបមន្តពិសេស សម្រាប់ធ្វើអោយ កៅស៊ូ កង់ឡាន ឡើងខ្មៅរលោង និងធ្វើអោយជាតិស្បែក ជាតិ ប្លាស្ទីក ផ្សេងៗទៀត ភ្លឺរលោង។ ងាយស្រួលប្រើ និងមិនប្រឡាក់ ដៃឡើយ។

ស្ព្រៃយ៍បាញ់កៅស៊ូ (550ml)

គឺជាផលិតផលថ្មី ដែលមាន គុណភាព សម្រាប់សំអាតស្នាម ប្រឡាក់ដូចជា ជាតិខ្លាញ់ ប្រេង និងថ្នាំកៅស៊ូយ៉ាង មាន ប្រសិទ្ធិភាព។

ថ្នាំជូតកញ្ចក់រំអិលទឹកភ្លៀង (125ml)

សំអាតកញ្ចក់អោយមានសោភ័ណ ភាពហើយ វាមានប្រតិកម្ម ប្រឆាំង និងទឹកភ្លៀង ភក់ សត្វល្អិត ភាព កខ្វក់ ក្អែល និងខ្លាញ់ ដែល ប្រឡាក់ជាប់កញ្ចក់។

ថ្នាំប៉ូលារថយន្តដែលមាន មុខងារច្រើន (500ml)

ជាថ្នាំប៉ូលាដែលឈានមុខគេ សម្រាប់ ធ្វើអោយផ្ទៃថ្នាំចាស់ ឬស្រអាប់ ធ្វើអោយ ចាំងរលោងដូចដើមវិញ សម្រាប់ឡាន ដែលប្រឡាក់ខ្លាំង។

ថ្នាំប៉ូលាសម្រាប់ឡានថ្មី (320ml)

ថ្នាំប៉ូលាឡានដែលមានគុណភាព ល្អ ផ្តល់នូវភាពចាំងរលោង ស្រស់ ស្អាតហើយវាមានប្រសិទ្ធិភាពខ្ពស់ ដែលអាចទប់ស្កាត់ភាពកខ្វក់ ជាតិប្រៃ និងជាតិសាប៊ូកខ្វក់ ពិសេសវាអាចបំបាត់ស្នាមឆ្កូត តូចៗបាន។

ថ្នាំប៉ូលារថយន្ត (320ml)

ថ្នាំប៉ូលាឡានដែលមានគុណភាព ល្អ ផ្តល់នូវភាពចាំងរលោង ស្រស់ ស្អាតហើយវាមានប្រសិទ្ធិភាពខ្ពស់ ដែលអាចទប់ស្កាត់ភាពកខ្វក់ ជាតិប្រៃ និងជាតិសាប៊ូកខ្វក់ ពិសេសវាអាចបំបាត់ស្នាមឆ្កូត តូចៗបាន។
ប្រភេទថែរក្សាយានយន្ត ផ្នែកម៉ាស៊ីន

ថ្នាំបាញ់ការពារច្រេះស៊ី (200ml)

ជាថ្នាំយ៉ាងសំខាន់ដែលអាចសំអាត និងការពារ គ្រឿងបន្លាស់ដែលច្រេះស៊ី ធ្វើអោយធូរលុងបាន។ ធ្វើអោយម៉ាស៊ីនមានសំណើម ហើយលែងលឺសូរ ងឺតៗទៀតផង។

ថ្នាំបាញ់កំចាត់ច្រេះស៊ី (300ml)

ជាថ្នាំបាញ់ដែលមានប្រសិទ្ធិភាពខ្ពស់ជាងគេ វាអាចធ្វើអោយម៉ាស៊ីនរត់រអិលស្រួល និងការពារ គ្រឿងបន្លាស់រថយន្តជាច្រើនដូចជា កញ្ចក់ ខ្សែក្រវ៉ាត់សុវត្ថិភាព ទ្វារ ស្នឹមអាគុយ និងខ្សែពាន។

ថ្នាំចាក់ធុងទឹកម៉ាស៊ីន (ពណ៌ក្រហម ៤លីត្រ)

ជាទឹកថ្នាំដែលធ្វើតាមរូបមន្តសម្រាប់ការពារពិសេស នូវការលេច ច្រេះស៊ីកន្លែងធ្លុះនិងបញ្ហាឡើងកំដៅ ហួសកំរិត។បង្កើនអាយុកាលនៃម៉ាស៊ីនរថយន្ត និងផ្នែកគ្រឿងម៉ាស៊ីនផ្សេងៗទៀត។

ថ្នាំចាក់ធុងទឹកម៉ាស៊ីន (១លីត្រ)

ជាទឹកថ្នាំដែលធ្វើតាមរូបមន្តសម្រាប់ការពារពិសេស ទៅលើធុងទឹកឡាន និងបញ្ហាឡើងកំដៅហួសកំរិត។ បង្កើនអាយុកាលនៃម៉ាស៊ីនរថយន្ត និងផ្នែកគ្រឿង ម៉ាស៊ីនផ្សេងៗទៀត។

ថ្នាំចាក់ធុងទឹកម៉ាស៊ីនរថយន្ត (ក្រហម-បៃតង) (300ml)

មានសារធាតុម៉ូណូអេទីឡែន គ្លីកូល ដើម្បីការពារ ការឡើងកំដៅលើសកំរិតដោយមានការការពារច្រេះស៊ី និងភាពកខ្វក់បានច្រើនកាត់បន្ថយធាតុ (វ៉ាផតស្ទះ) ស្អំម៉ាស៊ីននិងធ្វើអោយធុងទឹកត្រជាក់បានល្អ។

ថ្នាំចាក់ធុងទឹករថយន្តអោយត្រជាក់ (500ml)

ជាទឹកថ្នាំដែលធ្វើតាមរូបមន្តសម្រាប់ការពារពិសេស នូវការ លេច ច្រេះស៊ី កន្លែងធ្លុះ និងបញ្ហាឡើងកំដៅហួសកំរិត។ បង្កើនអាយុកាលនៃម៉ាស៊ីនរថយន្ត និងផ្នែកគ្រឿងម៉ាស៊ីន ផ្សេងៗទៀត។

ប្រេងជំនួយសាំង (237ml)

មានអត្ថប្រយោជន៍ដោយជំនួយប្រេងសាំង ប្រើអោយប្រសើរ ឡើងនៅកំលាំងម៉ាស៊ីនហើយវាមានផ្ទុកនូវសារធាតុបន្ថែម យ៉ាងពិសេសសំរាប់កាត់បន្ថែនៅចំហេះផ្សែងដែល ភាយចេញពីក្នុងម៉ាស៊ីន។ម្យ៉ាទៀត វាជួយបង្កើនកំលាំង ម៉ាស៊ីនអោយកាន់តែខ្លាំងជាងមុន និងដំណើរការស្រួល។

ថ្នាំសំអាតកញ្ចក់រថយន្ត (150ml)

ជាថ្នាំដែលធ្វើឡើងតាមរូបមន្តខ្ពស់ជាងគេ អាចកំចាត់ជាតិរំអិល និងស្រទាប់ប្លាស្ទីក ដែលបន្សល់នៅលើកញ្ចក់ ការពារការចាំង ភ្លើងហ្វា និងងាយស្រួលបើកបរពេលយប់។

ស្ព្រៃយ៍លាងម៉ាស៊ីនឡាន (350ml)

ជាប្រភេទស្ព្រៃយ៍ត្រូវបានបង្កើតឡើងសម្រាប់កំចាត់ កំនកប្រេង រឺខ្លាញ់ ទាំងក្នុងនិងក្រៅម៉ាស៊ីន បានយ៉ាងឆាប់រហ័សហើយងាយស្រួល។

ស្ព្រាយ៍បាញ់កអែ៊រ (550ml)

ជារូបមន្តពិសេសត្រូវបានបង្កើតឡើងដើម្បីសំអាត និងកំចាត់ ជាតិកាបោនដែលជាប់ជាពិសេសជ័រ ភក់ ប្រេងខ្លាញ់ និងភាពកខ្វក់។ ការសំអាតអោយបានទៀងទាត់ គឺជួយបង្កើន កំលាំងម៉ាស៊ីន។

ប្រេងក្រឡុកលាងម៉ាស៊ីន (287ml)

ជាប្រេងមានគុណភាពខ្ពស់អាចលាងសំអាត វត្ថុសំខាន់ៗខាងក្នុងម៉ាស៊ីន និងការពារម៉ាស៊ីន អោយដំណើរការស្រួល។

ប្រេងជំនួយក្រវ៉ាត់ម៉ាស៊ីន (287ml)

ជាប្រេងរំអិលឈានមុខគេសម្រាប់ម៉ាស៊ីនសាំង និងម៉ាស៊ូត។ មានតួនាទីយ៉ាងសំខាន់ជួយជំរុញកំលាំងម៉ាស៊ីនឡាន ត្រាក់ទ័រ ទូក អោយដំណើរការស្រួល។ បង្កើនកំលាំងម៉ាស៊ីនអោយមាន សន្ទុះ រត់រអិលស្រួល ត្រជាក់ម៉ាស៊ីនហើយស្ងាត់ជាងមុន កាត់បន្ថយសំណឹកម៉ាស៊ីន។